Blogger Widgets
Welcome to my blog . if you hove any question you can contact Tel 010 24 19 91, or Email: oudina19@gmail.com

Monday, November 30, 2015

របៀប​ធ្វើការបើកអោយ Youtube Channel របស់អ្នកអាចរកលុយតាម Online

មាន​ប្រិយមិត្តជាច្រើន​បាន​សំណូមពរអោយពពកធ្វើការបង្ហាញពី របៀប​ ធ្វើការបើកអោយ Youtube Channel របស់អ្នកអាចរកលុយតាម Online នៅក្នុង Youtube។ ថ្ងៃនេះ​យើងខ្ញុំសូមធ្វើការបង្ហាញនូវ​វិធីក្នុងការបើក Option មួយនឹង។
តម្រូវការអ្នកត្រូវមាន Youtube Channel ផ្ទាល់ខ្លួនមួយ ប្រសិនបើអ្នកមិនទាន់​សូមអានអត្តបទនេះពី វិធីងាយៗក្នុងការបង្កើត Youtube Channel ផ្ទាល់ខ្លួន តែបើលោកអ្នកមានហើយសូមធ្វើតាមវិធីខាងក្រោម៖
ដំបូងចូលទៅកាន់ Youtube Channel របស់អ្នក ដោយចុចលើពាក្យ My Channel ដែលនៅខាងឆ្វេង
youtube-ads-1
បន្ទាប់មកចុចលើពាក្យ Video Manager ដែលនៅខាងលើដូចរូបខាងក្រោម
youtube-ads-2
រួចហើយសូមចុចលើពាក្យ Channel
youtube-ads-3
ក្រោយពីចុចហើយនោះអ្នកនឹងឃើញពីព័ត៌មានរបស់ Youtube Channel របស់អ្នក ជាពិសេសត្រង់ចំនុច Monetization ដែល Status របស់វាមានពណ៌ប្រផេះមានន័យថា Youtube មិន​អនុញ្ញាតិអោយធ្វើការបើក Monetization Option នៅឡើយទេ។
youtube-ads-4
ដើម្បី​ធ្វើការបើក Option មួយនោះ យើងត្រូវធ្វើការផ្លាស់ប្តូរប្រទេសនៃ Youtube Channel របស់អ្នក ព្រោះថាប្រទេស Cambodia យើង Youtube មិនទាន់អនុញ្ញាតិអោយធ្វើការរកប្រាក់តាមរយៈវិដេអូនៅឡើយទេ។ វិធីផ្លាស់ប្តូរប្រទេសសូមចូលទៅកាន់ Advanced រួចហើយសូម ផ្លាស់ប្តូរត្រង់ Country ដោយជ្រើសប្រទេសណាមួយផ្សេង ឧទាហរណ៍ខ្ញុំជ្រើសរើសយកប្រទេស United States។ ពេលដែលជ្រើសរើសរួចសូមចុចលើប៊ូតុង Save
youtube-ads-5
ក្រោយមកទៀតត្រលប់ទៅ Channel ម្តងទៀត នោះអ្នកនឹងឃើញត្រង់ចំនុច Monetization បាន​ផ្លាស់ប្តូរមកជាប៊ូតុង Enable មានន័យថាអ្នកអាចធ្វើការបើកនូវ Option មួយនេះបានហើយ ដោយចុចលើប៊ូតុង Enable។
youtube-ads-6
រួចវានឹងចេញនូវផ្ទាំងមួយទៀត ដែលបញ្ជាក់ពីការបើក Monetization នៅក្នុងគណនេយ្យរបស់អ្នក ដូច្នេះសូមចុចលើប៊ូតុងពណ៌ខៀវ Enable My Account
youtube-ads-7
បន្តរមកទៀតវានឹងចេញផ្ទាំងមួយដោយបញ្ជាក់ពីលក្ខណ័មួយចំនួនសម្រាប់ការចូលរួមកម្មវិធីរកលុយនៅក្នុង Youtube ត្រង់ចំនុចនេះ សូមជ្រើសរើសទាំងបីដូចរូបខាងក្រោម ហើយចុច I agree។
youtube-ads-8
ហើយមកទៀតវានឹងចេញនូវ Option ដែលបង្ហាញពីលក្ខណៈនៃ Advertisement នៅក្នុងវីដេអូរបស់អ្នក ត្រង់ចំនុចយើងគ្រាន់តែចុច Monetize ប៊ូតុងទៅបានហើយ។
youtube-ads-9
ហើយចុចប៊ូតុង Got it ជាការស្រេច
youtube-ads-10
បន្ទាប់ពីធ្វើតាមការណែនាំខាងលើរួចហើយ ពេលដែលអ្នកត្រលប់មកមើលរាល់វីដេអូរបស់អ្នកនៅក្នុង Youtube Channel នោះអ្នកនឹងឃើញសញ្ញាដុល្លារពណ៌បៃតង នេះមានន័យ Youtube អនុញ្ញាតិអោយវីដេអូដែលមានសញ្ញានេះ ធ្វើការដាក់ផ្ទាំងផ្សព្វផ្សាយបានហើយ។
youtube-ads-11

0 comments:

Post a Comment