Blogger Widgets
Welcome to my blog . if you hove any question you can contact Tel 010 24 19 91, or Email: oudina19@gmail.com

Monday, November 6, 2017

របៀបធ្វើតារាងក្នុង Microsoft Word រួចយកមកដាក់ក្នុងអត្ថបទប្លក

   

ក្នុង​ប្រព័ន្ធ Blogger មិន​មាន​មុខងារ ឬ​ឧបករណ៍ (tool) ​​អាច​​ឲ្យ​អ្នក​ប្រើប្រាស់​ បង្កើត​ជា​តារាង​ផ្សេងៗ​បាន​នោះ​ទេ, បើ​អ្នក​ចង់​ប្រើ​តារាង (tables) ក្នុង​អត្ថបទ​ប្លក​ ទាល់តែ​អ្នក​ចេះ​ភាសា​ HTML CSS ជាដើម។ ដូច្នេះ​ចំពោះ​អ្នក​សរសេរ​ប្លក ដែល​មិន​ដឹង​ពី​ភាសា​ក្នុង​ការ​បង្កើត​ជា​តារាង​ឡើង​មក​ ប្រាកដជា​មាន​ការ​ពិបាក ដោយ​អ្នក​ខ្លះ​គាត់​បាន​ប្រើ​កម្មវិធី​សម្រាប់​បង្កើត​តារាង​ផ្សេងៗ ដោយ​​ copy យក​មក​ដាក់​ក្នុង​ប្លក​គាត់ តែ​វា​មិន​ត្រឹមត្រូវ​តាម​ការ​ចង់​បាន​នៅ​ឡើយ។
  
ក្នុង​គន្លឹះ​នេះ​នឹង​បង្ហាញ​ជូន​ពី​របៀប​បង្កើត​តារាង​នៅ​ក្នុង​កម្មវិធី Microsoft Word រួច​យក​មក​ដាក់​ចូល​ក្នុង​អត្ថបទ​ប្លក ដោយ​រក្សា​បាន​ទ្រង់ទ្រាយ​​​ម៉ូដ​នៅ​ដដែល :D សូម​មើល​​ពី​របៀប​ធ្វើ​ទាំងអស់​គ្នា

   Tables
គឺ​ជា​ធាតុ​មួយ​ដ៏​មាន​ប្រយោជន៍​មិន​ថា​កិច្ចការ​ការិយាល័យ និង​នៅ​លើ​គេហទំព័រ​ឡើយ គេ​ត្រូវ​ការ​បង្កើត​ជា​ tables ដើម្បី​ផ្សព្វផ្សាយ​ពី​អ្វី​មួយ​ដូចជា ធ្វើការ​ប្រៀបធៀប​​មុខងារ សេវាកម្ម ឬ​ឧបករណ៍​នានា។ បើសិន​ជា​យើង​សរសេរ​ប្រៀបធៀប​ ដោយ​មិន​ធ្វើ​ជា​តារាង​ក៏​បាន​ដែរ​ តែ​មើល​ទៅ​មិន​សមស្រប តាម​អ្នក​ចូល​អាន​ដែល​ពួក​គាត់​ចង់​បាន។

0 comments:

Post a Comment